ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់យានជំនិះប្រភេទថ្មីដែលត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិត។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕



