ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូនកម្មករ-និយោ​ជិត​ទាំង​អស់ ​ឱ្យ​បាន​លឿន​រហ័ស​ និង​មាន​ប្រសិទ្ធភាព​នោះ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ទាក់​ទង​មក​លេខ ​១២៨៦ ​ដែល​ជា​លេខ ​Hotline​ របស់​ក្រសួង​។ ​

លោក ​ស៊ុន មេសា ​អ្នក​នាំ​ពាក្យ​ក្រសួងការងារ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា​ នេះ​ថា​ «នៅ​ពេល​បងប្អូន​កម្មករ-និយោជិត ​មាន​បញ្ហា​ទាក់​ទង​នឹង​លក្ខខណ្ឌ​ការងារ​ច្បាប់​ការងារ ​ការ​រំលោភ​សិទ្ធិ ឬ​ការជេរ​ប្រមាថ​ណា​មួយនោះ ​សូម​បង​ប្អូន​ទាក់​ទង​មក​ក្រសួង​ការងារ ​តាម​រយៈ​លេខ ​Hotline ១២៨៦ ​ដែល​ធ្វើ​ការ ​២៤ម៉ោ​ង​ក្នុ​ង​មួយ​ថ្ងៃ និ​ង​៧ថ្ងៃ​ក្នុង​មួយសប្ដាហ៍»​។ ​

Leave a Reply

Your email address will not be published. Required fields are marked *